រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា គូស្នហ៍មួយគូបានឈ្លោះប្រកែកគ្នារហូតដកកាំភ្លើងគំរា.មនារីជាសង្សារផ្អើលអស់អ្នកជិតខាងប្តឹងសមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ បែរជាអះអាងថា ពួកគេប្រលែងគ្នាទេ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួល៤ល្វែង ក្រោយវត្តទួលសង្កែ ជាន់ទី៣ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅជិតខាង សុំមិនប្រាប់អត្តសញ្ញាណបានរាយការណ៍ប្រាប់សមត្ថកិច្ចអោយដឹងថា មុនកើតហេតុ គឺពួកគាត់លឺសូរសម្លេងឈ្លោះប្រកែក និងវាយតប់គ្នាពេញក្នុងបន្ទប់ជួលជាន់ទី៣ ដោយបានលឺសម្លេងស្ត្រីម្នាក់ស្រែកអោយគេជួយទៀតផង។
ប្រភពដដែលបានបន្តទៀតថា ហើយគាត់ក៏បានលឺសម្លេងបុរសជាគូស្នេហ៍នោះស្រែកគំរា.មថា យកកាំភ្លើងមកបាញ់សម្លា.ប់គូសង្សារចោលតែម្តង តែពួកគាត់មិនបានឃើញកាំភ្លើងនោះទេ គ្រាន់តែលឺសម្លេងប៉ុណ្ណោះ ហើយមានការព្រួយបារម្ភពីសុវត្ថិភាពស្ត្រីជាគូស្នេហ៍ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកអន្តរាគមន៍ភ្លាមៗផងដែរ ។

នារីរូបនោះបន្តទៀតថា ចំណែកគាត់មានស្នាមជាំ មូលហេតុគឺដោយសារប្តីរបស់គាត់លេងខាំទេ ។ ដោយឡែកការលើកឡើងថា មានដកកាំភ្លើងគំរា.មនោះនាងបានបដិសេធន៍ថា ប្តីគាត់មិនបានដកកាំភ្លើងគំរា.មគាត់ដូចការណ៍រាយការណ៍របស់ប្រជាពលរដ្ឋទេ ។
ជាមួយគ្នានោះដែរ បុរសដែលជាគូស្នេហ៍នោះក៏បានអះអាងថា ពួកគាត់គ្រាន់តែប្រលែងគ្នាលេងសោះ ក៏ប្តឹងសមត្ថកិច្ចដែរ ។
ទោះបីជាយ៉ាងណា អ្នកជិតខាងបានលួចប្រាប់ថា គូស្នេហ៍នេះពិតជាឈ្លោះប្រកែកគ្នាមែន តែដោយសារស្ត្រីខាងលើស្រលាញ់ប្តីពេក ទើបមិនហ៊ានរាយការណ៍ប្រាប់សមត្ថកិច្ច ។
ក្រោយកើតហេតុសមត្ថកិច្ច បាននិយាយអប់រំគូស្នេហ៍មួយគូនោះ ដើម្បីកុំធ្វើអ្វីបង្កសម្លេងរំខានដល់អ្នកជិតខាងទៀត និងបានសុំទោស រួចក៏បំបែកផ្លូវគ្នារៀងៗខ្លួនអស់ទៅ ៕