
ត្បូងឃ្មុំ ៖ បុរសម្នាក់ដែលជាអ្នកបើកបររថយន្តសាំយ៉ុងត្រូវបានស្លា.ប់ភ្លាមៗដោយកៀបក្នុងរថយន្ត ចំណែកឯអ្នករួមដំណើរ ០២នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយរថយន្តសាំយ៉ុងបើកវ៉ាជែងមិនផុតជ្រុលកៀររថយន្តខាងមុខ ក៏បានជ្រុលទៅបុកនឹងរថយន្តមួយគ្រឿងទៀតម៉ាក់ហុីយ៉ាន់សណ្តោងរុឺម៉កច្រាសទិសគ្នា។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង៩ៈ០០នាទីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១២៤-១២៥ ស្ថិតនៅក្នុងភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញមាន រថយន្តសាំយ៉ុងមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-3961 បើកបរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ ក៏បានធ្វើការវ៉ាជែង តែមិនផុតក៏ជ្រុលទៅកៀររថយន្តហុីយ៉ាន់ដាយមួយគ្រឿងដែលកំពុងបើកនៅខាងមុខ ហើយជ្រុលទៅបុករថយន្តច្រាសទិសគ្នានឹងរយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 3A-4455 សណ្តោងសឺមឺរ៉ឺម៉ក ពណ៌ខៀវ ពាក់ស្លាកលេខ 4A-0036 បើកបរក្នុងទិសពីកើតទៅលិច បណ្តាលឲ្យកៀបបុរសម្នាក់ស្លា.ប់អ្នកបើកបរក្នុងរថយន្ត អ្នករួមដំណើរ០២នាក់រងរបួសធ្ងន់ ចំណែករថយន្តដែលបើកកៀរមុនគេនោះបានបើករត់គេចទៅបាត់ នៅសល់តែរថយន្ត២គ្រឿងនៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុជនរងគ្រោះទាំង០២នាក់ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្ត០២គ្រឿង រងការខូចខាតធ្ងន់ សមត្ថកិច្ចវាស់វែងយកទៅរក្សាទុក ចំណែកសពអ្នកបើកបររថយន្តម្នាក់ សមត្ថកិច្ចស្រាវជ្រាវ ទំនាក់ទំនងរកក្រុមគ្រួសារ ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕