
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នេះ ឯកឧត្តម កែ សួនសុភាព ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក សូ សុធាន ប្រធានក្រុមការងារអភិវឌ្ឍយុវជនស្រុកព្រះនេត្រព្រះ រួមនឹងក្រុមការងារ បានអញ្ជើញចូលរួមពិធីបុណ្យប្រគេនចីវរទានព្រះសង្ឃ ចំនួន ៥០អង្គ គង់នៅវត្តមុនីសាគរ រហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ។
ក្នុងឱកាសនោះឯកឧត្តម កែ សួនសុភាព បាននាំយកទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃ ចំនួន ៣ ០០០ ០០០(បីលាន)រៀល ជូនដល់គណៈកម្មាធិការវត្ត ចំនួន ១៧នាក់ ក្នុង ១នាក់ៗថវិកា ២០ ០០០រៀល ពុទ្ធបរិស័ទ ចំនួន ២០០នាក់ ក្នុង ១នាក់ៗ ថវិកា ១០ ០០០រៀល និងឧបត្ថម្ភដល់កងកម្លាំង ចំនួន ៤០០ ០០០រៀលផងដែរ៕