
ភ្នំពេញ ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២កន្លងទៅ កាលពីវេលាម៉ោងប្រមាណជា៥ៈ៣០នាទីល្ងាច កម្លាំងការិយាល័យ «ក១០» នៃមន្ទីរប្រឆាំងគ្រឿងញៀ.ន ដឹកនាំដោយឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា និងវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ ព្រមទាំងវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ បានបើកការស៊ើបអង្កេតនិងស្រាវជ្រាវ ព្រមទាំងបានបង្ក្រាបករណីគ្រឿងញៀ.ន នៅ២គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ នៅមុខខុនដូអិល (L) ផ្លូវបេតុង ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ។
ប្រភពដដែលបានបន្តថា ការស្រាវជ្រាវ និងបង្ក្រាបករណីខាងលើនេះ មានការចូលរួមពីកម្លាំងស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក អ៊ុំ សុភ័ក្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។
ក្រោយពីបង្រាបករណីខាងលើ សមត្ថកិច្ចដកហូតបានវត្ថុតាងដែលចាប់បានមាន អ៊ិចស្តាស៊ី (MDMA) ទម្ងន់៧គីឡូក្រាម និង៥៣,៦ក្រាម និងសារធាតុគីមី១០គីឡូក្រាម និង៧៦០ក្រាម ។ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕