
ភ្នំពេញ៖ កម្លាំងល្បាតប៉ុស្តិ៍នគរបាលស្ទឹងមានជ័យឃាត់ខ្លួនបុរសម្នាក់ដែលជាជនសង្ស័យលួចម៉ូតូរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២២ នាវេលម៉ោង១៥ៈ០០នាទី ម៉ូតូដែលជនសង្ស័យលួចបាននោះម៉ាកនិចពណ៍សពាក់ ស្លាកលេខភ្នំពេញ ១FM៩៥៧៦ដែលបានចត់ទុកចោលនៅមុខបន្ទប់ជួលត្រង់ចំណុចកេីតហេតុខាងលើ ស្ថិតនៅភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះកុយ ណាក់ ភេទប្រុសអាយុ២៩ឆ្នាំមុរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ចំណែកឯជនរងគ្រោះវិញមានឈ្មោះ ជា តូម៉ា ភេទប្រុសអាយុ២១ឆ្នាំមុខរបរលក់ដូរស្នាក់ភូមិទ្រា៤សង្កាត់ស្ទឹងមានជ័យទី៣ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីជនរងគ្រោះបានអោយដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានទុកម៉ូតូម៉ាកនិចស្លាក់លេ ភ្នំពេញ 1FM-9576 នៅមុខបន្ទប់ជួលក៏មានបុរសម្នាក់ចុះពីលេីម៉ូតូមួយគ្រឿងមិនចាំម៉ាកមិនចាំស្លាកលេខ បន្ទាប់មកជនសង្ស័យក៏ដេីចូលមកធ្វើសកម្មភាពកាច់សោរម៉ូតូហេីយបណ្តេីចេញតែតករូវបានជនរងគ្រោះស្រែកឆោឡោត្រូវបានកម្លាំងនគរបាលប៉ុសិ៍ស្ទឹងមានជ័យ៣ល្បាតឃើញក៏ធ្វេីការឃាត់ខ្លួនបានភ្លាមៗបញ្ជួនខ្លួនមកប៉ុស្តិ៍ធ្វេីការសាកសួរ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកអធិការរដ្ឋានខណ្ឌមានជ័យចាត់ការតាមនិតិវិធីច្បាប់។