
កំពង់ឆ្នាំង ៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗ និងពីរនាក់ផ្សេងទៀតរងរបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូ២គ្រឿងបុកគ្នាដែលធ្វើដំណើក្នុងទិសដៅផ្ទុយគ្នា ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៣ៈ៣០នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចមុខក្លោងទ្វារវត្តលាជលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៥០និង៥១ ក្នុងភូមិលាជ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
ប់ើតាមលោក នន ស៊ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាច បានអោយដឹងថា នៅល្ងាចថ្ងៃទី២៤ ខែសីហា មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូម៉ាកC100 កូរ៉េ ពណ៌ក្រហម ពាក់ផ្លាកលេខ កំពង់ឆ្នាំង1F-4964 បើកបរដោយឈ្មោះ ផាត់ សុផល ភេទប្រុស អាយុ៥៤ឆ្នាំក្រោយពេលកើតហេតុបានគេច់ខ្លួនបាត់ ដែលមានទីលំនៅនៅភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានអ្នករួមដំណើរម្នាក់ឈ្មោះ អុល គង់ ភេទប្រុស អាយុ៦៤ឆ្នាំ រស់នៅភូមិលាជ ឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងពីទិសខាងជើងទៅខាងត្បូង។ លុះមកដល់ចំណុចកើតហេតុបានបត់ឆ្វេង ដោយុមិនបានប្រយ៍ត្នក៏បានបុកទៅបុកម៉ូតូម៉ាកហុងដាសេ 125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ឆ្នាំង1J-5382 អ្នកបើកបរឈ្មោះ យឹម រាមុល ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
គ្រោះថ្នាក់ខាងលើនេះបាន បង្កឲ្យឈ្មោះ អុល គង់ ស្លាប់ក្នុងពេលដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្រុកកំពង់ត្រឡាច ។ ចំណែកឈ្មោះ ផាត សុផល (រត់គេចខ្លួន) និងឈ្មោះ យឹម រ៉ាមុល ជាអ្នកបើកបរម៉ូតូបានរងរបួសស្រាល និងម៉ូតូ២គ្រឿងបានខូចខាតស្រាល ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។