
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់HOTLINE 117 បានឲ្យដឹងថានៅវេលាម៉ោង១៤និង០០នាទីថ្ងៃទី១៨ខែសីហា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិទី៦ ឃុំព្រែកតានង់ ស្រុកកោះសុទិន ខេត្ដកំពង់ចាម បានរាយការណ៍តាម ប្រព័ន្ធHOTLINE 117 ថាមានករណីល្បែងស៊ីសងខុសច្បាប់បានប្រមូលផ្ដុំមនុស្សជាច្រើនលេងល្បែងស៊ីសងជល់មាន់តាមអនឡាញ បានសុំឲ្យសមត្ថកិច្ចប្រចាំបញ្ជា១១៧ជួយអន្ដរាគមន៍។
ប្រភពព័ត៌មានបានបន្ថែមទៀតថាភ្លាមនោះផងដែរសមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ជា១១៧នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោកវរសេនីយ៍ត្រីទៀង សុវណ្ណារិទ្ធ បានបញ្ជូនព័ត៌មានទៅប្រចាំបញ្ជានៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលមានលោកវរសេនីយ៍ទោ អ៑ែល ធីម មុខងារនាយរងការិយាល័យលេខទូរស័ព្ទទំនាក់ទំនង ០៩៧ ៧៧៨ ០០០៣ ដើម្បីអន្តរាគមន៍បន្ទាន់។
តែដោយមានការយឺតយ៉ាវក្នុងការដោះស្រាយករណីល្បែងស៊ីសងជល់មាន់តាមអនឡាញខាងលើនេះ នៅវេលាម៉ោង០៩និង២៥នាទីថ្ងៃទី១៩ខែសីហាឆ្នាំ២០២២នេះ លោកវរសេនីយ៍ទោ ផាន់ វាសនា មុខងារប្រធានមណ្ឌលប្រចាំបញ្ជាបានយក (Telegram)ផ្ទាល់ខ្លួនឆតទៅលោកវ៉ា សុធារ៉ា មុខងារស្នងការរងទទួលផែនសេនាធិការជួយជំរុញករណីនេះ ប៉ុន្តែលោកមិនបានសហការ បែរជាឲ្យខលទៅសួរលោកស្នងការកំពុងជាប់ប្រជុំទៅវិញ។
បើតាមប្រភពព័ត៌មានដែលអង្គភាពយើងទទួលបាន បច្ចុប្បន្ននេះមិនថាតែនៅក្នុងស្រុកកោះសូទិនប៉ុណ្ណោះទេ ល្បែងជល់មាន់តាមអនឡាញមានការរីកដុះដាលដូចផ្សិតសឹងតែគ្រប់ទីកន្លែង គ្រប់ស្រុកក្រុងទាំង១០ របស់ខេត្តកំពង់ចាម ឲ្យតែមានហាងកាហ្វេ មានទូរទស្សន៍តែងតែមានការចាក់ភ្នាល់ ដោយគ្មានសមត្ថកិច្ចណាអាពើចុះបង្ក្រាបឡេីយ។
ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម បានស្នេីឲ្យ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម ចាត់វិធានការ លេីករណីល្បែងស៉ីសងបេីកពេញខេត្តដូច្នោះ ហេីយជាពិសេសនោះលុបបំបាត់ក្នុងមូលដ្ឋានគ្មានអំពេីហឹង្សា គ្មានលួចឆក់ប្លន់ គ្មានល្បែងស៉ីសងជាដេីមដេីម្បីភូមិឃុំមានសុវត្ថិភាព។