កំពង់ចាម : លោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខា តំណាង លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នាព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បាននាំយក ថវិកា និង សម្ភារ មួយចំនួន ចូលរួមបុណ្យសពយុវតី ឈ្មោះ ឌឹម អេងជូ ភេទស្រី អាយុ១៦ឆ្នាំ នៅភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ។
ជាសិស្សរៀនថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុនសែន ចំការលើ ដែលបានស្លាប់ ដោយ ករណី រំលោភសម្លាប់ កាលពី វេលាម៉ោង៥ល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១
ខណៈ ដែលយុវតីរងគ្រោះ ត្រឡប់មកពីសាលារៀនបន្ថែមម៉ោងត្រៀមប្រឡងបាក់ឌុប ជាអកុសល នៅពាក់កណ្តាលផ្លូវស្ងាត់ ម្តុំចំការពោត ជាប់ព្រៃកៅស៊ូ ក៏ត្រូវជនដៃដល់ ឈ្មោះ ម៉ាប់ កំសត់ ហៅ លន អាយុ ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ចាប់រំលោភទាំងកម្រោល ហើយវាយសម្លាប់ យ៉ាងព្រៃផ្សៃ ទីបំផុត ជនសង្ស័យ ត្រូវ បាន សមត្ថកិច្ច ចាប់ ឃាត់ខ្លួន ផងដែរ ។