
ភ្នំពេញ ៖ មនុស្សចំនួន០៧ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងនឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ២គីឡូ០៩ខាំ។កាលពីថ្ងៃទី ១៧ ខែ សីហា ឆ្នាំ២០២២ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មនុស្សទាំង០៧នាក់ខាងលើរួមមាន៖
ទី១.ឈ្មោះ ខា ពេជ្យ
ទី២.ឈ្មោះ វណ្ណៈ បញ្ញាវឌ្ឍន៍
ទី៣.ឈ្មោះ អៀង ចាន់រស្មី
ទី៤.ឈ្មោះ សួន ម៉េងលាង
ទិ៥.ឈ្មោះ តូច រ័ត្ន
ទី៦.ឈ្មោះ ញិន ព្រីដា
ទី៧.ឈ្មោះ វុធ វ័ន្ត ។
សូមបញ្ជាក់ថា នាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ប្រព្រឹត្តនៅចំណុចក្រុមហ៊ុន Express សាខាខេត្តកំពង់ឆ្នាំង ទៅកំពង់ធំ និងស្វាយរៀង ខែសីហាឆ្នាំ២០២២៕