
បាត់ដំបង៖ មានករណីហិង្សាដោយចេតនារវាងជនបង្កជាកូនប្រុសបានយកដែកត្បែងវាយទៅលើជនរងគ្រោះជាឪពុកបង្កើត ចំនួន១ដែកត្បែង ចំលើក្បាលខាងឆ្វេងបណ្តាលឲ្យរងរបួស។
ករណីខាងលើនេះបានកើតឡើងកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២២និង៣៥នាទី ត្រង់ចំណុចក្រុមទី២៧ ភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
(ជរាពិការភាព)
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ត្រោយពីធ្វើស៊ើបអង្កេតស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យម្នាក់ជាកូនបង្កើតមានឈ្មោះ ម៉ាញ់ មាន ភេទប្រុស អាយុ៣៣ឆ្នាំ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៧ៈ៣០នាទី ត្រង់ចំណុចក្រុមទី២៧ ភូមិជ្រៃ២ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
ហើយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យមានឈ្មោះ ម៉ុក ម៉ាញ់ ភេទប្រុស អាយុ៧១ឆ្នាំ រស់នៅចំណុចកើតហេតុ បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើដែកត្បែងវាយទៅលើជនរងគ្រោះជាឪពុកបង្កើតខ្លួនពិតប្រាកដមែន ក្នុងមូលហេតុផឹកស្រាស្រវឹង។
បច្ចុប្បន្នជនដៃដល់ខាងលើត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់៕