
ក្រុងសួង ៖ នាថ្ងៃអង្គារ ០៤រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹង ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២២នេះ ក្រោមការចង្អុលបង្ហាញ ពីលោកវរសេនីយ៍ឯក ឈន សុធន អធិការនគរបាលក្រុងសួង បានចាត់អោយ លោកវរសេនីយ៍ទោ ហាក់ ពិសី អធិការរងទទួលការងារអត្តសញ្ញាណកម្ម ចុះ ត្រួតពិនិត្យ វាយតម្លៃ លើការងារ ស្ថិតិ នឹងបូកសរុបរបាយការណ៍ប្រចាំខែកក្កដា លើកទិសដៅខែសីហា ឆ្នាំ២០២២ រួមមាន÷
-ការងារ(ក១–>ក៩)
-ពិនិត្យ ត្រាទាំង៧
-ការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
-នឹងត្រួតពិនិត្យលើឯកសារផ្សេងៗ ។
ក្នុងឱកាសនោះផងដែរលោកវរសេនីយ៍ទោ អធិការរង បានកោតសសើរ ប៉ុស្ដិ៍រដ្ឋបាលសួង ដែលបានខិតខំប្រឹងប្រែង បម្រើសេវាជូនប្រជាពលរដ្ឋ បានល្អប្រសើរ ។