
តពោធិ៍សាត់ ៖ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងវេទិកាសាធារណៈ នៅភូមិដង្កៀបក្តាម ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ប្រជាពលរដ្ឋចូលរួមប្រមាណ ៧០០នាក់។ បញ្ហា និងសំណូមពរជាច្រើន ត្រូវបានដោះស្រាយជូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការជួសជុលផ្លូវក្រាលក្រួសក្រហម ស្ពាន លូ និងការដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ។