
កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃចន្ទ ០៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ក្រោមការដឹកនាំបញ្ជារលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានចាត់តាំងកម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺ សហការជាមួយផ្នែកសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាល ស្រុកភ្នំស្រួច និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់លោកគ្រូ អ្នកគ្រូនឹងសិស្សានុសិស្ស អនុវិទ្យាល័យ ព្រៃក្មេង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ដោយមានសមាសភាពចូលរួមៈ
១.លោកវរសេនីយ៍ទោ ឃឹម សុវណ្ណារ៉េត នាយរងការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោកខេត្ត
២.លោកវរសេនីយ៍ទោ ពៅ នឿន អធិការរងទទួលការងារចរាចរណ៍និងសណ្តាប់ធ្នាប់ ស្រុកភ្នំស្រួច
៣.លោក សុក ហ៊ុយឈាង តំណាងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត
៤.លោក រ័ត្ន ម៉ាច តំណាងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងមានការចូលរួមស្តាប់ លោកគ្រូអ្នកគ្រូនឹងសិស្សានុសិស្សសរុបចំនួន១៨៨ នាក់ ស្រីចំនួន១១៦ នាក់ លោកគ្រូអ្នកគ្រូសរុបចំនួន០៥ នាក់ អ្នកគ្រូចំនួន០១ នាក់ សិស្សានុសិស្សសរុបចំនួន១៨៨ នាក់ សិស្សស្រីចំនួន១១៦នាក់។
ក្នុងពិធីនោះដែរក៏បានចែកជូន សៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំនួន៣០ ក្បាល។ អ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹងចំនួន៦០ក្បាល ផ្ទាំងសញ្ញាចរាចរណ៍សំខាន់ៗចំនួន០៥ ផ្ទាំង សម្រាប់ថ្មើជើងចំនួន០៥ ផ្ទាំង ជំនួយស្មារតីស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកចំនួន៦០ សន្លឹក កំណត់ទំហំនៃទ្រុងរថយន្តចំនួន០៥ផ្ទាំង ដល់លោកគ្រូ អ្នកគ្រូនឹងសិស្សានុសិស្ស ផងដែរ ៕