
បាត់ដំបង ៖ កាលពីសៀល ថ្ងៃ ទី ១៣ ខែ សីហា ឆ្នាំ ២០២២ លោកផែងវណ្ណៈ និង លោក អភិបាល ស្ដីទី ស្រុក សំឡូត និង លោក មេឃុំ បាន នាំយក ថវិកា ចំនួន ២ម៉ឺន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅប្រគល់ ជូន ដល់ កីឡាករ ប្រដាល់ ក្បាច់ គុន ខ្មែរ ក្រាក់ សម្ផស្ប ដែល កំពុង ជួបការលំបាក ក្នុង ជីវភាព ប្រចាំ ថ្ងៃ ។ ថវិកា នេះ នឹងត្រូវ យកទៅចាត់ចែង សង់ផ្ទះ សមរម្យ មួយ ចំណែក ថវិកា នៅសល់ ពីការសង់ផ្ទះ នឹងទុក ធ្វើ ជាដេីម ទុន ប្រកបរបរ ចិញ្ចឹម ជីវិត ប្រចាំ ថ្ងៃ ។
សូមបញ្ជាក់ផងដែរថាអតីតកីឡាករប្រដាល់ជើងខ្លាំង ក្រាក់ សម្ផស្ស ជាកីឡាករប្រដាល់មួយរូបដែលមានឈ្មោះបោះសំឡេងយ៉ាងល្បីរន្ទឺ តែត្រូវបានព្យួរហ្គង់បោះបង់ការប្រកួតនាឆ្នាំ ២០១៤ ដោយសារកត្តាជីវភាព ដុនដាបខ្លាំងពេក ក៏បានសម្រេចចិត្តទៅធ្វើសំណង់នៅប្រទេសថៃ។
ក្រាក់ សម្ផស្ស មានប្រវត្តិក្នុងការប្រកួតមិនក្រោម ១០០០ដងនោះទេ ជាពិសេសធ្លាប់ផ្ដួលដៃគូឱ្យស្លាប់ចំនួន ៣ នាក់ (ថៃ) និងខ្មែរ១នាក់ ដែលគេឱ្យរហ័សនាមគាត់ថាជើងរន្ទះពិឃាត ហើយការប្រកួតភាគច្រើនប៉ះជាមួយភាគីថៃនៅជាយដែន។
កីឡាករ ក្រាក់ សម្ផស្ប និង ភរិយា មាន ក្ដី រំភើប រីករាយ យ៉ាង ក្រៃលែង ដែលទទួលបាន ការយកចិត្តទុកដាក់ពី សម្ដេច តេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។ កីឡាករ ក្រាក់ សម្ផស្ប និង ភរិយា បានគោរព ថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ ជូន ចំពោះ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ មានវីដេអូ
អត្ថបទ សេង បូលីន