
ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងផ្តាំផ្ញើថា គ្រប់ផលិតផលអេឡិចត្រូនិកទាំងអស់ ត្រូវការការងារធំៗ ចំនួន ៣ ដើម្បីឲ្យជោគជ័យក្នុងអាជីវកម្ម រួមមាន ៖ ទី១. គុណភាព ទី២. ការតាមដាន ស្វែងយល់ពីការខ្វះខាត នៃគុណភាពរបស់ផលិតផល ក្នុងការតម្រូវការបំពេញកាតព្វកិច្ច ដើម្បីគុណភាពល្អប្រសើរ និងទី៣. ការផ្តល់សេវាដ៏អស្ចារ្យ ។
ការថ្លែងផ្តាំផ្ញើខាងលើ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធក្រុមហ៊ុន BEAR ELECTRIC APPLIANCE CO., LTD (BEAR CAMBODIA) នៅល្ងាចថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ។
សូមបញ្ជាក់ថា BEAR ELECTRIC APPLIANCE CO., LTD (BEAR CAMBODIA) ជាក្រុមហ៊ុននាំចូលផ្តាច់មុខផលិតផលគ្រឿងអេឡិចត្រូនិក និងសម្ភារៈផ្ទះបាយ ម៉ាក BEAR ដ៏ល្បី សម្រាប់ផ្គត់ផ្គង់ និងចែកចាយក្នុងប្រទេសកម្ពុជា៕