
ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានស្លា.ប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីចេញពីជួបជុំបងប្អូន នៅក្នុងថ្ងៃសែនក្បាលទឹក ជិះម៉ូតូឌ្រីមសង់ មិនបានប្រុងប្រយ័ត្ថ ទៅបុក ត្រាក់ទ័រពីក្រោយយ៉ាងពេញទំហឹង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកេីតឡេីង កាលពីវេលាម៉ោង ០៩:៥០នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ មិន ឆាត មានអាយុ៤០ឆ្នាំ មុខរបបជាងភ្លេីង ទីកន្លែងកំណេីតនៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
ប្រភពព័ត៍មានពីទីតាំងកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេឃេីញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក់ឌ្រីមសង់សេរីឆ្នាំ ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1E -4627 បើកបរក្នុងទិសដៅពីជេីងទៅត្បូង ក្នុងគោលបំណងជិះចេញពីជួបជុំបងប្អូន ត្រឡប់ទៅគេហដ្ឋានវិញ ស្រាប់តែដល់ចំណុចកេីតហេតុ ក៏បានរេចង្កូតទៅបុកនឹង ត្រាក់ទ័រឈូកដី ដែលកំពុងចតប្តូរកង់ បុកពីក្រោយយ៉ាងពេញទំហឹងបណ្តាល ឲ្យផុងលលាដ៍ក្បាល ស្លា.ប់ ភ្លាមៗនៅនឹងកន្លែងកេីតហេតុ។
ក្រោយនៅពេលកេីតហេតុ សមត្ថកិច្ចជំនាញចរាចរណ៏ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះវាស់វែង រួចបានយកទាំងម៉ូតូ នឹង ត្រាក់ទ័រយកទៅរក្សាទុក ដេីម្បីដោះស្រាយបន្តនៅពេលក្រោយ ចំណែកឯងសាកសព ក៏បានប្រគល់ទៅអោយសាច់ យកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត។