
ភ្នំពេញ ៖ រថយន្តស៊េរីទំនើបចំនួន៧គ្រឿងរងការខូចខាតយ៉ាងដំណំ ក្នុងពេលដែលបើកក្នុងល្បឿនលឿនក៏ជាន់ហ្វ្រាំងឈប់ទាំងបង្ខំ បណ្ដាលឲ្យរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX330 ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកពីក្រោយរថយន្មួយគ្រឿងទៀត នឹងរុញច្រានទៅបុកបន្តកន្ទុយគ្នា រងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលឱ្យរងរបួសដល់មនុស្សណាម្នាក់នោះទេ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តក្បួនថ្នាក់ដឹកនាំឆ្លងកាត់តាមបណ្ដោយផ្លូវជាតិលេខ៦ និងមានរថយន្តប្រជាពលរដ្ឋជាច្រើនគ្រឿងបើកបន្តគ្នាពីក្រោយរថយន្តក្បួននោះ ។
ប្រភពដដែលបានបញ្ជាក់ទៀតថា ខណៈដែលរថយន្តក្បួនឆ្លងផុត ក៏មានរថយន្តផ្សេងឆ្លងកាត់ ហើយមានរថយន្តមួយគ្រឿង ប្រភេទដឹកអ្នកដំណើរ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Bj -3672 បានបន្ថយល្បឿនភ្លាមៗ ព្រោះខាងមុខមានឧបសគ្គ ហើយក៏មានរថយន្តផ្សេងទៀតក៏បានជាន់ហ្វ្រាំងទាំងបង្ខំឈប់បន្តកន្ទុយគ្នា ភ្លាមៗនោះរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស Rx330 ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុ.កផ្ទប់រថយន្តពីក្រោយរថយន្មួយគ្រឿងទៀតម៉ាកMitsubishi triton ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2D-7770 រងការខូចខាត រុញទៅបុ.កផ្ទប់ពីក្រោយរថយន្តមួយទៀតម៉ាក prado ពណ៌ស ពាក់ស្លាកលេខ រដ្ធ១៦.០៦២៣ រងការខូចខាតផ្នែកខាងមុខ រួចក៏បន្តរុញច្រានទៅបុ.កនឹងរថយន្តមួយគ្រឿងទៀតម៉ាក Ford ranger រងការខូចខាតតិចតួច ហើយរថយន្តFord ranger រុញបន្តទៅបុ.កផ្ទប់ ពីក្រោយរថយន្ត Lexus 570 super sport ពាក់ស្លាក ភ្នំពេញ 2BG-8555 រងការខូចខាតតិចតួច ចំណែករថយន្តlexus រុញច្រានទៅបុ.កពីក្រោយ រថយន្ត Ford Everes ពណ៌ខ្មៅ ពាក់ស្លាកភ្នំពេញ2AY-0055 រងការខូចខាតតិចតួច នឹងបន្តរុញច្រានទៅបុកពីក្រោយរថយន្ត toyota Hice រងការខូចខាតតិចតួច ។
ក្នុងហេតុការណ៍ខាងលើនេះ មានរថយន្តចំនួន៤គ្រឿង រងការខូចខាតធ្ងន់ធ្ងរ គឺរថយន្ត Lexus RX330 រថយន្ត M|itsubishi triton រថយន្តម៉ាក Prado និងរថយន្ត Ford ranger ។ ចំណែករថយន្ត៣គ្រឿង រងការខូចខាតតិចតួច ។
បន្ទាប់ពីកើតហេតុ ភាគីរថយន្តទាំងបានប្រកែកគ្នាយកត្រូវរៀងខ្លួន ហើយការដោះស្រាយមិនត្រូវ ក៏ប្រគល់អោយសមត្ថកិច្ច វាស់វែងយកទៅរក្សារង់ចាំការដោះស្រាយនៅពេលក្រោយ៕