
តាកែវ ៖ មន្ត្រីជលផលខេត្តតាកែវម្នាក់បានបើកបររថយន្តមួយគ្រឿងក្នុងស្ថានភាពស្រវឹងក៏បានបានជ្រុលទៅបុកគោយន្តកន្ត្រៃមួយគ្រឿងពីក្រោយពេញទំហឹងដែលបើកបរក្នុងទិសដៅស្របគ្នាបណ្តាឲ្យម្ចាស់គោយន្តស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ នៅលើផ្លូវបេតុងលេខ១២៩ B ស្ថិតក្នុងភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។
តាមការបញ្ជាក់ពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដូងខ្ពស់ថា រថយន្តបង្កម៉ាកលុចស៊ីសព័ណ៌ស ពាក់ស្លាក់លេខភ្នំពេញ 2AH 4203 បើកបរដោយឈ្មោះ ហេង ប៊ុនលាប ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបរជាមន្ត្រីជលផល ចំណែកជនរង់គ្រោះមាន
១.ឈ្មោះ សូ ឆាន់ ភេទប្រុស អាយុ៥១ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុនិង
២.ឈ្មោះ នូ ឃន អាយុ៥០ឆ្នាំទាំងពីរនាក់ប្តីប្រពន្ធរស់នៅភូមិដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ។
លោកនាយប៉ុស្តិ៍បន្ថែមថា មុនពេលកើតហេតុគោយន្តកន្ត្រៃនិងរថយន្តបើកបរក្នុងទិសដៅស្របគ្នា ពីទិសខាងលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ទំនងភាគីអ្នកបើកបររថយន្តស្រវឹងខ្លាំងទប់ស្មារតីមិនបានក៏ជ្រុលទៅបុកគោយន្តពីក្រោយបណ្តាលឲ្យម្ចាស់គោយន្តស្លាប់និងរបួសធ្ងន់ម្នាក់។ បច្ចុប្បន្នវត្ថុតាងរថយន្តនិងគោយន្តត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបូរីជលសារដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកសពជនរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។