
ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ជិះម៉ូតូសុខៗ ស្រាប់តែម៉ូតូជាប់ហ្គែរ រួចហោះទៅបុករបាដែក បណ្តាលឲ្យបាក់ស្មាខាងស្តាំ។
ហេតុការណ៍ខាងលើកើតឡើងនាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ស្ថិតក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះជិះម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៨ ពាក់ស្លាកេខ ភ្នំពេញ 1HL-3084 ធ្វើដំណើរពីលិចទៅកើត លុះពេលមកដល់កន្លែងកើតហេតុ ស្រាប់តែម៉ូតូជាប់ហ្គែរហើយហោះជ្រុលទៅបុករបាដែក ដែលបាក់លៀនចេញ បណ្តាលឲ្យបោកដួលរងរបួសធ្ងន់បាក់ស្មាស្តាំ ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនស័ង្កម៉ារីដឹកយកទៅសង្គ្រោះ ចំណែកម៉ូតូ ត្រូវបានប្រជាពលរដ្ឋរុញយកទៅឲ្យជនរងគ្រោះដល់គ្លីនិក ៕