
ភ្នំពេញ ៖ បុរសម្នាក់ស្លាប់ភ្លាមៗ ដោយសារជិះម៉ូតូបុកត្រាក់ទ័រពីក្រោយ ពេញទំហឹង ក្រោយចេញពីជួបជុំបងប្អូនថ្ងៃសែនក្បាលទឹក ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង ០៩:៥០នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកេីតហេតុគេបានឃេីញបុរសម្នាក់ ជិះម៉ូតូឌ្រីមសង់សេរីឆ្នាំ ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1E -4627 ទិសដៅពីជេីងទៅ ត្បូង ត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីជួបជុំបងប្អូនរួច តែជាអកុសល ដល់ចំណុចកេីតហេតុ ក៏បានរេចង្កូតទៅបុកនឹង ត្រាក់ទ័រឈូកដី ពីក្រោយពេញទំហឹង ដែលកំពង់ឈប់ប្ដូរកង់ បណ្ដាលឲ្យផុងលលាដ៍ក្បាល ស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ។
សពជនរងគ្រោះមានឈ្មោះ មិន ឆាត មានអាយុ៤០ឆ្នាំ មុខរបបជាងភ្លេីង ទីកន្លែងកំណេីតនៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
ក្រោយកើតហេតុសមត្ថកិច្ច បានធ្វើការវាស់វែង រួចបានយកម៉ូតូ និងត្រាក់ទ័រ ទៅរក្សាទុកដេីម្បីរងចាំដោះស្រាយនៅពេលក្រោយ ។
ចំណែកសពជនរងគ្រោះ សមត្ថកិច្ចធ្វើកំណត់ហេតុរួច ប្រគល់ជូនគ្រួសារសព យកទៅធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត។