
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក់ toyota prius ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BK-7609 ធ្វើដំណើរតាមបណ្ដោយផ្លូវ 2004 បើកបរក្នុងទិសដៅពីកើតទៅលិច ដោយល្បឿនលឿន។ លុះមកដល់ត្រង់កន្លែងកើតហេតុ ក៏រេចង្កូតទៅបុកជានឹងមួយរថយន្តមួយគ្រឿងទៀតម៉ាក់ highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AW-5890 ជិះគ្នាបីនាក់ដែលធ្វើដំណើរនៅខាងមុខ លាន់ដូចរន្ទះ បណ្ដាលឲ្យរថយន្តរងការខូចខាត រួចក៏រថយន្ត ហាយឡេនឌ័រខ្ទាតទៅបុកជានឹងមួយរថយន្ត toyota prius មួយគ្រឿងទៀត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BB-10-13 បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។ ចំណែករថយន្តព្រូស ក៏បន្តទៅបុកជាមួយនឹងរថយន្តមួយគ្រឿងទៀតមិនចាំស្លាកលេខ បណ្ដាលឲ្យរងការខូចខាតបន្តិចបន្តួច។គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ រថយន្តនៅខាងមុខដែលគេមិនចាំស្លាកលេខក៏បានសុំបើករថយន្តទៅជួសជុលដោយខ្លួនឯង ដោយមិនទាមទារសំណងអ្វីនោះទេ។
ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះបានកើតឡើង នៅវេលាម៉ោង 10:30 យប់ថ្ងៃទី 11 ខែសីហា ឆ្នាំ 2022 ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្រោយពីកើតហេតុគេឃើញមានសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ផ្លូវគោកខណ្ឌសែនសុខ ចុះមកទីតាំងកន្លែងកើតហេតុធ្វើការសម្របសម្រួលឱ្យភាគីទាំង 3 ដោយភាគីរថយន្ដព្រូសបង្កហេតុព្រមចេញថ្លៃសងការខូចខាតដល់រថយន្តចំនួន ០២ គ្រឿងទៀតដើម្បីបញ្ចប់រឿង។