
នៅវេលាម៉ោង ៧.៣០នាទីព្រឹក លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានដឹកនាំលោកស្នងការរង ចូលរួមជួបសំណេះសំណាលជាមួយ គណៈប្រតិភូស្ថានទូតថៃ លោកវរសេនីយ៍ឯក សុរសក្តិ ឡៅហពិបុល្យកុល សេនានុព័ន្ធនគរបាលអមស្ថានទូតថៃប្រចាំកម្ពុជា (Pol.Col. Surasak Loahapiboolkul Police Attache និងលោកនាវាឯក វិថៈវ៉ាត់ សុភកាន សេនានុព័ន្ធកងទ័ពជេីងទឹកថៃ (Captain Witawat Soopakarn , RTN Naval Attache)។
ក្រោយពេលការជួបសំណេះសំណាល លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានជូនវត្ថុអនុស្សាវរីយ៍ដល់គណៈប្រតិភូស្ថានទូតថៃផងដែរ៕