
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម សុខ ចាន់ ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ដឹកនាំក្រុមទីប្រឹក្សានិងក្រុមការងារ ចូលដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោកយាយមហាឧបាសិកាកុសលចិត្តាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត ម្តាយបង្កើតលោកជំទាវ សាស្ត្រាចារ្យឱសថបណ្ឌិត ខៀវ ទេព រង្ស៊ី កាញារីទ្ធ និងជាម្តាយក្មេក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅគេហដ្ឋានផ្ទាល់។