
សៀមរាប៖ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តសៀមរាបបានបញ្ជូនខ្លួនជនសង្ស័យចំនួន០២នាក់ ទៅសាលាដំបូងខេត្តសៀមរាប ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
សមត្ថកិច្ចបានបញ្ជាក់ថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានកម្លាំងអធិការដ្ឋានក្រុងសៀមរាប និងស្រុកក្រឡាញ់ ស្រាវជ្រាវ បង្រ្កាប និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមជាមួយវត្ថុតាងនៅទីតាំង ០២ផ្សេងគ្នាៈ
-ទីតាំងទី០១: ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៧និង១០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមសហការពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម បានចុះបង្ក្រាបបទ រក្សាទុក ជួញដូរនិង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលស្ថិតនៅភូមិ បន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង/ ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ៈ ឈ្មោះ ម៉ៅ ម៉ុក ភេទប្រុស ឆ្នាំកំណើត១៩៨៤ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅ ភូមិបន្ទាយចាស់ សង្កាត់ ស្លក្រាម ក្រុង ខេត្តសៀមរាប។(រក្សាទុក ជួញដូរនិងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានៈ ម្សៅមេតំហ្វេតាមីនចំនួន ១៩កញ្ចប់ ស្មើនឹងទម្ងន់ ២.៤១ ក្រាម(ទម្ងន់សុទ្ធ) ឧបករណ៍ប្រើប្រាស់ និងសម្ភារៈវេចខ្ចប់គ្រឿងញៀនខុសច្បាប់មួយចំនួន និងទូរស័ព្ទដៃចំនួន០៤គ្រឿង។
-ទីតាំងទី០២: ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៣និង២៥នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចូលរួមសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ចុះបង្ក្រាបបទ រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលំនៅឋាន ស្ថិតនៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ៈឈ្មោះ ម៉ោល សុភ័ក្រ្ត ហៅអឿ ភេទប្រុស ឆ្នាំកំណើត១៩៩០ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ (រក្សាទុក ជួញដូរនិងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន) ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានៈ ម្សៅមេតំហ្វេតាមីនចំនួន០១ដុំធំ និង០៤កញ្ចប់ ស្មើនឹងទម្ងន់ ៧៧៧.១៤ ក្រាម(ទម្ងន់សុទ្ធ) ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង ឧបករណ៍ប្រើប្រាស់ គ្រឿងញៀនខុសច្បាប់មួយចំនួន និងទូរស័ព្ទដៃចំនួន០១គ្រឿង ៕
ប្រភព៖ អគ្គស្នងការនគេបាលជាតិ