ភ្នំពេញ៖ លោកជំទាវ សាស្ត្រាចារ្យ ឱសថបណ្ឌិត ខៀវ ទេព រង្ស៊ី កាញារីទ្ធ អតីតព្រឹទ្ធបុរសនៃមហាវិទ្យាល័យឱសថសាស្ត្រ និងជាសាស្ត្រាចារ្យមហាបរិញ្ញានៃសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាប្រធានកិត្តិយសនៃសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន ព្រមទាំងក្រុមគ្រួសារ មានទុក្ខជាទំងន់ ដែលបានបាត់បង់កុសលចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត ដែលត្រូវជាម្តាយបង្កើតជាទីស្រឡាញ់នៅថ្ងៃអង្គារ ១២កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៩និង៤៥នាទីព្រឹក ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។
សពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ពេន យុត នឹងដង្ហែឆ្ពោះទៅកាន់វត្តលង្កាព្រះកុសុមារាម នៅវេលាម៉ោង៧ព្រឹក ថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២។
ពិធីបុណ្យគម្រប់៧ថ្ងៃ ធ្វើនៅព្រឹកថ្ងៃច័ន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។
ដំណឹងនេះចាត់ទុកជាការថ្វាយ និងជូនដំណឹងដល់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ញាតិមិត្តជិតឆ្ងាយមកចូលរួមក្នុងពិធីបុណ្យសពឱ្យបានអធិអធម៕