
ខណ្ឌសែនសុខ ៖ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោក វរះសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខដឹកនាំដោយផ្ទាល់ដោយ លោកវរសេនីយ៍ទោ គួច សុភា អធិការរងនរងបាលខណ្ឌសែនសុខ ដឹកនាំកំលាំងជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវបង្រ្កាបបទល្មើសករណី លួចមានស្ថានទំងន់ទោសដោយការប្រព្រឹត្តលួចកាច់កម៉ូតូ (Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ1P7188) ថ្ងៃទី០៥ខែសីហាឆ្នាំ២០២២ បានសំរេចនៅត្រង់ចំណុច ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ផ្លូវប៉េតុងសង់ថ្មី សង្កាត់ភ្នំក្រាំងធ្នង់ ខណ្ឌសែនសុខរាជធានីភ្នំពេញ កំលាំងព្រហ្មទណ្ឌនគរបាលខណ្ឌសែនសុខធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យនៅបន្ទាប់ជួល បានចំនួន០២នាក់ .
ឃាត់ខ្លួនជនសង្ស័យនៅវេលាម៉ោង៩ព្រឹកថ្ងៃច័ន្ទ ទី០៨ ខែសីហា ឆ្នាំ២០២២នេះ
– ជនសង្ស័យទី១ ឈ្មោះ ផល វុទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិសែន២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ
– ជនសង្ស័យទី២ ឈ្មោះ សំ បូរិន ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្នសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ
បច្ចុប្បន្នជនសង្ស័យទាំង២នាក់បញ្ជូនទៅអធិការដ្ធាននរគបាលខណ្ឌសែនសុខដេីម្បីផ្តន្ទាទោសទៅតាមនិតិវិធីច្បាប់ ។