
ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកម្លាំងប្រជុំជួរ និងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ និងមន្ត្រីតាមគ្រប់ផែនការងារជំនាញសរុប ចំនួន ១១៣៥នាក់ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមស្នងការ បានធ្វេីការកោតសរសេីរដល់កម្លាំងទាំងអស់ដែលបានខិតខំបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ នាពេលកន្លងមក ជាពិសេសផ្តល់មតិណែនាំជាច្រេីនដល់កងកម្លាំង ក្នុងនាមជាកងកម្លាំងត្រូវតែបម្រេីប្រជាពលរដ្ឋឲ្យបានល្អ រក្សាការពារ សន្តិសុខ សណ្តាប់ធ្នា ប់ឱ្យបានល្អ ជូនថ្នាក់ដឹកនាំ គណប្រតិភូជាតិ អន្តរជាតិ ប្រជាពលរដ្ឋទូទៅ គោរពវិន័យឱ្យបានមុឺងមាត់ ត្រូវប្រេីប្រាស់សំដីសំដៅនិងកាយវិការឲ្យបានសមរម្យ សក់ត្រូវកាត់ខ្លីជានិច្ច និងឯកសណ្ឋានត្រូវតែស្អាតជាប្រចាំ ។
ជាកិច្ចបញ្ចប់ឯកឧត្តមស្នងការបានណែនាំដល់មន្ត្រីទាំងអស់ត្រូវចូលរួមប្រុងប្រយ័ត្ន និងអនុវត្តវិធានការសុខាភិបាលដេីម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ និងជំងឺឆ្លងអុតស្វា ៕