
ព្រះសីហនុ ៖ រថយន្តកុងតឺន័រ២គ្រឿង បុកបណ្ដាក់កន្ទុយគ្នា រួចចូលទៅផ្ទះប្រជាពលរដ្ឋ ។
ហេតុការណ៍ខាងលើបានកើតឡើងកាលពី វេលាម៉ោង៣រសៀល ថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២២ ស្ថិតនៅផ្លូវកែងចូលកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ក្នុងសង្កាត់លេខ ៣ ក្រុងព្រះសីហនុ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ខាងលើបណ្ដាលឱ្យរងការខូចខាតរថយន្តកុងតឺន័រ២គ្រឿង ផាស្អាប់ទុកចោល១គ្រឿង បង្គោលភ្លើង១ដើមនិងរនាំងទ្រូងផ្លូវប្រមាណជិត១០ផ្ទាំង ប៉ុន្ដែជាសំណាងល្អហេតុការខាងលើមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសឡើយ។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែងសម្រួលដោះស្រាយចរាចរណ៍ និងបន្តស្រាវជ្រាវអំពីករណីគ្រោះថ្នាក់ចរាចរណ៍នេះតើបណ្ដាលមកពីមូលហេតុអ្វី៕