
រសៀល ថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២២ ព្រះមន្ត្រីសង្ឃ រួមនឹងយុវជនសកម្មខេត្តកំពង់ចាម ហៅកាត់ថា KCY និងសហការជាមួយ អាជ្ញាធរឃុំ បានពាំនាំយកអំណោយមនុស្សធម៍របស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ទៅជូនគ្រួសារចាស់ជរាគ្មានទីពឹងចំនួន៦គ្រួសារ ដែលរស់នៅក្នុងភូមិខ្ញូងលេីចំនួនបីគ្រួសារ និងភូមិខ្ញូងកណ្តាល ចំនួនបី គ្រួសារ ឃុំមហាខ្ញូង នៃស្រុកកោះសូទិន ។
ដោយមេីលឃេីញការលំបាករបស់ បងប្អូនប្រជាពលរដ្ឋ ចាស់ជរា មានជីវភាពខ្វះខាត ផង ព្រះរតនៈ មុនីវង្សា ប៉ាក់ សំអាត ព្រះធម្មធរ សាលាអនុគណស្រុកកោះសូទិន រួមនឹងលោកមេឃុំមហាខ្ញូង បានចុះផ្តល់អំណោយមនុស្សធម៍របស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម តាមរយៈ យុវជន សកម្ម ខេត្តកំពង់ចាម ហៅកាត់ថា KCY នៃក្រុមការងារយុវជនខេត្ត មកផ្តល់ជូនរួមមាន៖ អង្ករ ២៥គីឡូក្រាម , មីមួយកេស , ទឹកស៉ីអ៉ីវមួយយួរ,ទឹកត្រី មួយយួរ,ត្រីខមួយយួរ , ទឹកក្រូចមួយយួរ និងថវិកា៥០០០០រៀល៕