
ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនបានបុកពីក្រោយរថយន្តបែនដឹកខ្សាច់ដែលកំពុងចតស្ងៀម បណ្ដាលឲ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរបួសធ្ងន់។
ហេតុការណ៍ខាងលើបានកើតឡើង កាលពីវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវជាតិលេខ៦A ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពីព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកខ្សាច់មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ3A8438 ចតចោលស្ងៀមនៅលើដងផ្លូវជាតិលេខ៦A តែមិនឃើញតៃកុងនៅក្នុងរថយន្តនោះទេ មួយសន្ទុះក្រោយមកស្រាប់តែមានបុរសពីរនាក់ដែលជាជនរងគ្រោះ បានជិះម៉ូតូធំមួយគ្រឿងជិះជាមួយបុរសម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦A ទិសដៅស្របគ្នាពីកើតមកលិចក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុខាងលើ ក៏បានរេចង្កូតជ្រុលទៅបុកពីក្រោយរថយន្តដឹកខ្សាច់យ៉ាងពេញទំហឹងបោកក្បាលផ្ទប់នឹងរថយន្ត បណ្តាលអោយបុរជនរងគ្រោះជាអ្នកឌុបស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឯបុរសម្នាក់ទៀតអង្គុយពីក្រោយរងរបួសធ្ងន់។
សពជនរងគ្រោះមានឈ្មោះ ភា ភេទប្រុស អាយុជាង៣០ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង។