
បន្ទាយមានជ័យ ៖ បុរសម្នាក់ ត្រូវបានស្លា.ប់ ភ្លាមៗ នៅកន្លែងកើតក្នុងករណីបើកម៉ូតូឆ្លងផ្លូវ ត្រង់ចំណុចផ្លូវបំបែកជាបី ហើយក៏ត្រូវបានឡានក្រុងដឹកអ្នកដំណើរ បុកយ៉ាងពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង នៅវេលាម៉ោង ៩ ៈ២០ នាទី យប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវជាតិលេខ៥ ម្ដុំស្ថានីយលក់ប្រេងសាំង ប៉ោ វណ្ណៈ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពពិលោកវរសេនីយ៍ សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ យឿន យ៉ាត អាយុ ៤២ ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពដដែល បានឱ្យដឹងទៀតថាៈ នៅមុនពេលកើតហេតុគេឃើញ រថយន្តក្រុង ដឹកអ្នកដំណើរមួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3C-8717 បើកបរក្នុងទិសដៅពីលិច ទៅខាងកើត ហើយនៅពេលបើកបរ ដល់ផ្លូវបំបែកជាបី ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាក ហុងដា ហ្សូ៊មើ ពណ៌ក្រហម ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1P-3843 បើកបរក្នុងទិសដៅពីត្បូងទៅជើង ក៏បានឆ្លងផ្លូវ បណ្តាលរថយន្តក្រុងដឹកអ្នកដំណើរ បុកយ៉ាងពេញទំហឹង បណ្ដាលឱ្យអ្នកបើក ម៉ូតូ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង ។ ចំណែកអ្នកបើកបររថយន្ត បានចតរថយន្តទុកចោល ហើយក៨បានរត់គេចខ្លួនបាត់បាត់ស្រមោល។
មន្ត្រីនគរបាលជំនាញ បានឱ្យដឹងថាៈ មូលហេតុ បណ្ដាលមកពីអ្នកបើកម៉ូតូ បើកបរមិនគោរពសិទ្ធិអាទិភាព ត្រង់ផ្លូវបំបែកជាបី៕