
ភ្នំពេញ ៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលដឹកនាំដោយផ្ទាល់ដោយ លោក វ.ឯក ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានចុះល្បាតតាមដង ផ្លូវ៦០៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យ ជិះម៉ូតូចំនួន០២គ្រឿងមានគ្នាចំនួន០៤នាក់ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទពីនារីរងគ្រោះកំពុងជិះម៉ូតូកង់បីឥណ្ឌា បានសម្រេច ពេលនោះកម្លាំងជំនាញ ធ្វេីការប្រដេញរហូតដល់ចំណុច ផ្លូវលេខ៩៣ សង្កាត់ ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ទេីបធ្វេីការឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់។
រួមមាន៖
១.ឈ្មោះ ឡូត ដារ៉ាភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងពិដាន ស្នាក់នៅផ្ទះលេខ០៤A ផ្លូវ លេខ៧៧៧ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
២.ឈ្មោះ ឃិត វីសាល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកអីវ៉ាន់ ស្នាក់នៅផ្ទះលេខ១៧៣ ផ្លូវ៩៣ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
៣. ឈ្មោះ ផន រស្មី អាយុ១៦ឆ្នាំ មុខរបរដឹកជញ្ជូន ស្នាក់នៅផ្ទះលេខជួល ផ្លូវលំ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
រីឯជនសង្ស័យ ម្នាក់ទៀតឈ្មោះនុតបានរត់គេចខ្លួនបាត់ ។
សម្ភារៈដកហូត
-ម៉ូតូម៉ាកហុងដាស្តុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GS-1155(បិទគូទ)
-ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JO-4361(ដៃដល់)
-ទូរស័ព្ទដៃម៉ាក IPHONE 7PLUS ពណ៌ខ្មៅចំនួន០១គ្រឿង(របស់នារីរងគ្រោះ)
បច្ចុប្បន្ន ជនសង្ស័យខាងលេីត្រូវបានសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី។