
ព្រះសីហនុ ៖ បុរសជនជាតិចិនម្នាក់ បានបាញ់សម្លាប់ខ្លួនឯង នៅមាត់ឆ្នេរ មុខភោជនីដ្ឋានអង្គរបិច ស្ថិតក្នុងក្រុម១៦ ភូមិ០៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីបានឆែកកាមេរ៉ាសុវត្ថិភាព គឺឃើញជនរងគ្រោះបាញ់សម្លាប់ខ្លួនឯង តែមិនដឹងថាជនរងគ្រោះមានបញ្ហាអ្វីនោះទេ ទើបសម្រេចចិត្តធ្វើអតឃាតខ្លួនឯងបែបនេះ ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ស៊ូ ស៊ាង (SU XIANG) ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត ថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៩៣ កាន់លិខិតឆ្លងដែនលេខ EH4725788 សុពលភាពថ្ងៃទី ០៧ វិច្ឆិកា ឆ្នាំ២០២៩ ទិដ្ឋាការលេខ EEX 1900894773 សុពលភាពថ្ងៃទី ០៦ ខែសីហា ឆ្នាំ2023។
ចំណែកសពត្រូវបានដឹកយកទៅរក្សាទុកនៅសាលដាក់សព របស់មន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ៕