
ខេត្តសៀមរាប ៖ នារីម្នាក់ត្រូវបានបុរសចំនួន២នាក់ ខលហៅយក.ទៅរំ.លោ.ភបូ.ក បានយ៉ាងស្រួលនៅក្នុងព្រៃឧទ្យានអង្គរ កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចក្នុងព្រៃឧទ្យានអង្គរ ស្ថិតក្នុងក្រុមទី១៥ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲដឹងថាជនរងគ្រោះឈ្មោះ ក.ស.វ.ល.ត ភេទស្រី អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកហាងម៉ាក់ប្រាងថ្មី មានស្រុកកំណើតនៅ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល២៤ឆ្នាំ កម្ពស់១៧០m មាឌធំ សម្បុស ច្រមុះស្រួច ភ្នែកធំៗ ពាក់អាវយឺតពណ៌ទឹកប៊ិច ខោពណ៌ខ្មៅជើងវែង ម៉ូតូសង់ពណ៌ខ្មៅ មិនចាំសេរី មិនចាំផ្លាកលេខ។
ប្រភពព័ត៌មានពីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានខលទូរស័ព្ទទៅខ្លួនថា មានមិត្តភក្តិស្រីឈឺនៅបន្ទប់ជួល ស្ថិតភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ឈឺធ្ងន់អោយទៅជួយមើល។ ប៉ុន្តែជនរងគ្រោះ ប្រាប់ថា មិនមានម៉ូតូជិះ ក៏អោយជនសង្ស័យ មកយកដើម្បីទៅមើលមិត្តភ័ក្កដែលឈឺ។ នៅពេលជនសង្ស័យ ទៅយកជនរងគ្រោះ ខាងលើ ក៏បានឌុបមកដល់ចំណុច កើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភបូក បានសម្រេចតែម្ដងទៅក្រោយធ្វើសកម្មភាពបានសម្រេច ជនសង្ស័យទាំង០២នាក់ បានជិះម៉ូតូគេចខ្លួនបាត់ស្រម៉ោល។
ជនសង្ស័យទាំង ពីរនាក់មិនស្គាល់អត្តសញ្ញាណភេទប្រុសអាយុប្រហែល ជាង ២០ ឆ្នាំមានកម្ពស់ប្រហែល១.៧០cm មាឌធំសម្បុស ច្រមុះស្រួចភ្នែកធំៗ ពាក់អាវយឺតពណ៌ទឹកប៊ិច ខោពណ៌ខ្មៅចជើងវែងជិះម៉ូតូសង់ពណ៌ខ្មៅមិនចាំស៊េរី មិនចាំស្លាកលេខ។
ជុំវិញករណីនេះជនរងគ្រោះ ត្រូវបានកម្លាំងអធិការក្រុងសៀមរាប នាំយកទៅសួរនាំដើម្បីបន្តនិតិវិធី។ តែទោះជាយ៉ាងណាជនរងគ្រោះ ចាំបានភិនភាគជនសង្ស័យបានតែម្នាក់ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។