ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានអញ្ជើញដឹកនាំប្រតិភូ ទទួលស្វាគមន៍ការវិលត្រលប់មកកាន់មាតុភូមិវិញរបស់ក្រុមកីឡាករប៊ូល និងប៉េតង់កម្ពុជា
ដែលបានចូលរួមក្នុងការប្រកួតប៉េតង់ជើងឯកពិភពលោក The 2021 World Triplets and Precision Shooting Championships ឆ្នាំ២០២១ នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
កីឡាករប៊ូល និងប៉េតង់កម្ពុជា ដែលបានអញ្ជើញចូលរួមព្រឹត្តិការណ៍ប្រកួតនោះ រួមមាន ៖ កីឡាករ សុខ ចាន់មាន កីឡាករ ថោង ឈឿន កីឡាករ ញ៉ែម បូរ៉ា កីឡាករ ស៊ីន វង់ និងគ្រូបង្វឹក គឺលោក អ៊ឹម ផាត ទៅលើវិញ្ញាសាផ្នែកបុរស ៣ទល់៣ វាយយកពិន្ទុ មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ៕