
ភ្នំពេញ ៖ លោកស្រី យិន កល្យាណ ត្រូវបានគណៈកម្មាធិការប្រតិបត្តិរបស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) តែងតាំងជាប្រធានគណៈកម្មាធិការប្រតិបត្តិសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តព្រៃវែង ។ នេះបើយោងសេចក្តីសម្រេចលេខ ០៧៨ ស.ស.ស.ឯ/IPA ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ។
សូមបញ្ជាក់ថា សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាសមាគមក្រៅរដ្ឋាភិបាល ចុះបញ្ជីដោយក្រសួងមហាផ្ទៃ លេខ ១០៥៩ ប្រក. ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ដែលមានឯកឧត្តម ទូច វណ្ណៈ ជាប្រធាន ។ សមាគមនេះមានគោលដៅសំខាន់ក្នុងការកៀរគរអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន ព្រមទាំងសិស្ស និស្សិត យុវជន យុវនារី ចូលជាសមាជិក រួមគ្នាធ្វើសកម្មភាពដើម្បីប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល ។
សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ មានប្រធានកិត្តិយស ចំនួន ១រូប មានក្រុមប្រឹក្សាភិបាល ចំនួន ៣២រូប មានទីប្រឹក្សា ចំនួន ៧រូប មានថ្នាក់ដឹកនាំគណៈកម្មាធិការប្រតិបត្តិ ចំនួន ៣៤រូប និងសមាជិក សមាជិកា ចំនួន ៣៣៤រូប ព្រមទាំងអង្គភាពសារព័ត៌មាន ចំនួន ២៣ និងអ្នកសារព័ត៌មានមួយចំនួន ជាសមាជិក ។
សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ បច្ចុប្បន្នមានអង្គការ សមាគម ចំនួន ១០ និងក្រុមហ៊ុនឯកជន ចំនួន ១៥ ជាដៃគូសហការ ផងដែរ៕