ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនិងស្រ្តីម្នាក់ទៀត បានបើករថយន្តមួយគ្រឿងម៉ាក តូយូតាព្រូសមួយគ្រឿង បើកបរក្នុងល្បឿនលឿនក៏មិនប្រយ័ត្ន បានរេចង្កូតជ្រុ.លទៅបុ.កលូ បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នកណារងរបួសឡើយក្នុងករណីខាងលើនេះ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើង កាលពីវេលាម៉ោង១០ៈ៣០នាទីយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣៧១ នៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញមានបុរសម្នាក់ រួមដំណើរជាមួយនិងស្រ្តីម្នាក់ទៀត បានបើកបររថយន្មួយគ្រឿងតម៉ាក តូយូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2BA-6857 បើកបរតាមបណ្តោយផ្លូវ៣៧១ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ស្រាប់តែមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុ.កលូ បណ្តាលឲ្យបា.ក់មួយកង់ ចំណែករថយន្តបង្កវិញ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ សំណាងល្អមិនមាននាក់រងរបួស ហើយភ្លាមនោះដែរ តៃកុងរថយន្តបង្កនិងអ្នករួមដំណើរបានគេចចេញ ពីកន្លែងកើតហេតុបាត់ស្រមោល៕