យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ ធ្វើការឃាត់ខ្លួនបន្ទាប់ពីប៉ុនប៉ង រំលោភលើស្ត្រីវ័យ៣០ឆ្នាំ តែមិនបានសម្រេច ខណៈប្ដីនារីរងគ្រោះស្រវឹងស្រាដេកលក់។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅ ភូមិ វាល ណូង ឃុំ ច្រេស ស្រុក កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ។
តាម របាយការណ៍ រប ស់ សមត្ថកិច្ច បាន ឲ្យ ដឹងថា ជនសង្ស័យ ឈ្មោះ សេម រី ភេទ ប្រុស អាយុ ២១ ឆ្នាំ ជន ជាតិ ខ្មែរ មុខរបរ កសិករ រស់នៅ ភូមិ ឃុំ ស្រុក ខាងលើ បានធ្វើសកម្មភាព ប៉ុនប៉ងចាប់រំលោភ ទៅលើ ឈ្មោះ រ. ស ភេទ ស្រី អាយុ ៣០ ឆ្នាំ កាលពីវេលាម៉ោង ២១ និង ១០ នាទី ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយជន សង្ស័យចាប់ផ្ដួល ជន រងគ្រោះ ទៅលើ ភ្លឺស្រែ ពេលដែល ប្ដី គេ ស្រវឹង ដេកលក់ តែជនរងគ្រោះបានរើបំរះ រួច រត់ស្រែកហៅ ឲ្យ គេ ជួយ និង ប្រាប់ ម្ដាយ របស់ខ្លួន ។
ក្រោយពី ត្រូវបានគេ ស្ដីបន្ទោស ជនសង្ស័យ ឈ្មោះ សេម រី បាន រត់ ទៅយក ដាវ ពី ផ្ទះ មកគំរាម កំហែង គេ ថែមទៀត ។
បន្ទប់ពី ទទួលបាន បណ្ដឹង កម្លាំង ជំនាញ បាន ចុះ ដល់ កន្លែងកើតហេតុ និង ឃាត់ខ្លួន ជនសង្ស័យ យកមក អធិការនគរបាល ស្រុក កំពង់ត្រឡាច សាកសួរ និង កសាង សំណុំរឿងបញ្ជូន ទៅកាន់ ការិយាល័យ ជំនាញ នៃ ស្នងការដ្ឋាន នគរបាល ខេត្ត ចាត់ការ បន្ត តាម នីតិវិធី ៕