
ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងបានបើករថយន្តមួយគ្រឿងម៉ាក toyota prius ក្នុងល្បឿនលឿនក៏បានជ្រុ.លចង្កូតទៅបុ.ក និងបង្គោលភ្លើងបណ្តាលឲ្យបាក់សង្កត់លើរថយន្ត សំណាងមិនបង្ករគ្រោះថ្នាក់ដល់មនុស្ស។

ប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ ទំនងជាស្រវឹងបានបើករថយន្តម៉ាក តូយូតាព្រូស ពណ៌សរមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BJ-3558 ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតមកខាងឆ្វេងដៃជ្រុ.លទៅបុ.កបង្គោលភ្លើងមួយដើម ពេញទំ.ហឹងបណ្ដាលឲ្យបា.ក់ សង្កត់លើរថយន្តសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស ហើយម្ចាស់រថយន្តបង្កក៏បានគេចចេញពីកន្លែងកើតហេតុ បា.ត់ស្រមោល។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកពិនិត្យនិងទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុងឲ្យចុះមកវាស់វែង យករថយន្តស្ទូចមកស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕