
សៀមរាប ៖ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានបញ្ជូនខ្លួនជនសង្ស័យចំនួន ០២នាក់ រួមជាមួយវត្ថុតាងទៅសាលាដំបូងខេត្តសៀមរាប ករណី រក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
សមត្ថកិច្ចបានបញ្ជាក់ថា : នៅថ្ងៃព្រហស្បតិ៍១៥រោច ខែ អាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៨ :០០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនដោយបានការចូលរួមសហការពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សំបួរ បានចុះបង្ក្រាបបទ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀ ន នៅចំនុចលំនៅឋានស្ថិតនៅភូមិតាគង់ សង្កាត់សំបួរ ក្រុង ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់:
១-ឈ្មោះ ឆេង ពៅពិសិដ្ឋ ហៅ ត ភេទប្រុស ឆ្នាំកំណើត ១៩៨៤ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិតាគង់ សង្កាត់សំបួរ ក្រុង ខេត្តសៀមរាប ។(រក្សាទុក និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន) ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន: ម្សៅមេតំហ្វេតាមីនចំនួន ០១កញ្ចប់ ស្មើនឹងទម្ងន់ ០.៩៩ ក្រាម(ទម្ងន់សុទ្ធ) ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង ឧបករណ៍ប្រើប្រាស់និងសម្ភារ:វេចខ្ចប់គ្រឿងញៀនខុសច្បាប់មួយចំនួន និងទូរស័ព្ទដៃចំនួន០១គ្រឿង។
ក្រោយពីធ្វើការស្តាប់ចម្លើយជនសង្ស័យខាងលើរួចនៅ
វេលាម៉ោង ១៦:០០នាទី ថ្ងៃដដែល
កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដោយបានការចូលរួមសហការពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម បានបន្តយកបក្ខពួកជាមេខ្លោង បានចំនួន ០១នាក់ទៀត នៅចំនុចលំនៅឋាន ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប ពីបទរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន:
១-ឈ្មោះ តាន់ ភារុំ ហៅ សុខធី ភេទប្រុស ឆ្នាំកំណើត ១៩៨៣ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិបឹងដូនប៉ា សង្កាត់ ស្លក្រាម ក្រុង ខេត្តសៀមរាប ។(រក្សាទុក ជួញដូរ និងប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន រួមជាមួយវត្ថុតាងដកហូតបានរួមមាន: ម្សៅមេតំហ្វេតាមីនចំនួន ០៦កញ្ចប់ ស្មើនឹងទម្ងន់ ៩២.៤៣ ក្រាម (ទម្ងន់សុទ្ធ )ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង ឧបករណ៍ប្រើប្រាស់និងសម្ភារ:វេចខ្ចប់គ្រឿងញៀនខុសច្បាប់មួយចំនួន និង ទូរស័ព្ទដៃចំនួន០១គ្រឿង៕