
ព្រៃវែង ៖ ព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ទូច វណ្ណៈ ប្រធានក្រុមការងារសិក្ខាសាលាស្តីពី “វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ” និងលោក ទូច សុឃៈ អនុប្រធាន ព្រមទាំងក្រុមការងារ បានចុះធ្វើសិក្ខាសាលាស្តីពី “វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ” ក្រោមការផ្តួចផ្តើម និងឧបត្ថម្ភដោយឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ដល់សិស្សថ្នាក់ទី១២ ចំនួន ៤៥៤នាក់ នៅវិទ្យាល័យ ហ៊ុន សែន កំចាយមារ ក្នុងស្រុកកំចាយមារ ក្រោមអធិបតីភាពលោក សុខ សារ៉ុម ប្រធានការិល័យអប់រំ យុវជន និងកីឡាស្រុកកំចាយមារ ។
សិក្ខាសាលាស្តីពី “វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ” ផ្តោតសំខាន់ទៅលើការចែករំលែកបទពិសោធន៍រៀនមុខវិជ្ជាបែបលំហាត់ និងមុខវិជ្ជាបែបអំណានត្រៀមប្រឡង ការជ្រើសរើសជំនាញសិក្សានៅថ្នាក់មហាវិទ្យាល័យ ការត្រៀមខ្លួនចូលទីផ្សារការងារអាស៊ាន ការជំរុញនិងលើកទឹកចិត្តឲ្យបន្តប្រឹងប្រែងសិក្សា ការអប់រំសីលធម៌តាមមាគ៌ាព្រះពុទ្ធសាសនា និងការផ្សព្វផ្សាយពីដំណឹងអាហារូបករណ៍ ស សុខា ។ល។