
ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកLexusRX330មួយគ្រឿងយ៉ាងលឿនឆ្លងស្តុបខៀវ ក៏ជ្រុ.លទៅបុ.កម៉ូតូPCX ពាក់ផ្លាកលេខ ភ្នំពេញ1BJ-0126 បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ង.ន់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង៧:៥០នាទីយប់ថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២៨៩ កែងនឹងផ្លូវ៦០៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកPCX ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ1BJ-0126 ជិះតាមបណ្តោយផ្លូវ២៨៩ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុ ស្រាប់តែគេឃើញមានរថយន្តម៉ាកlexusRX330មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2AT-8694 បើកបរតាមបណ្ដោយផ្លូវ៦០៨ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនឆ្លងស្តុបខៀវ ខណៈបើកមកដល់ពាក់កណ្តាលផ្លូវ ក៏ជ្រុ.លទៅបុ.កម៉ូតូPCX កំពុងតែជិះឆ្លងស្តុបចំពាក់កណ្តាលយ៉ាងពេញទំ.ហឹង បណ្តាលឲ្យដួលរងរបួសធ្ង.ន់ ត្រូវបានរថយន្តដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកឯតៃកុងរថយន្តបង្ក ត្រូវសមត្ថកិច្ចឃាត់បាននៅកន្លែងកើតហេតុ៕