
ព្រៃវែង ៖ រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ក្រុមការងារសិក្ខាសាលាស្តីពី “វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ” ដែលដឹកនាំដោយឯកឧត្តម ទូច វណ្ណៈ ប្រធានក្រុមការងារ និងលោក ទូច សុឃៈ អនុប្រធានក្រុមការងារ បានចុះធ្វើសិក្ខាសាលាស្តីពី “វិធីសាស្ត្ររៀនត្រៀមប្រឡង និងជ្រើសរើសជំនាញមហាវិទ្យាល័យ” ក្រោមការផ្តួចផ្តើម និងឧបត្ថម្ភដោយឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ កែ សួនសុភី ដល់សិស្សថ្នាក់ទី១២ ចំនួន ១១៩នាក់ នៅវិទ្យាល័យ ជាច ក្នុងស្រុកកំចាយមារ ក្រោមអធិបតីភាពលោក សុខ សារ៉ុម ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកកំចាយមារ ។
សិក្ខាសាលានេះផ្តោតសំខាន់ទៅលើការចែករំលែកបទពិសោធន៍រៀនមុខវិជ្ជាបែបលំហាត់ មុខវិជ្ជាបែបអំណាន ការត្រៀមខ្លួនប្រឡង ការជ្រើសរើសជំនាញសិក្សានៅថ្នាក់មហាវិទ្យាល័យ ការជំរុញនិងលើកទឹកចិត្តឲ្យបន្តប្រឹងប្រែងសិក្សា ការអប់រំសីលធម៌តាមមាគ៌ាព្រះពុទ្ធសាសនា និងការផ្សព្វផ្សាយពីដំណឹងអាហារូបករណ៍ ស សុខា ។ល។