ព្រះសីហនុ ៖ រថយន្តស៊េរីមួយគ្រឿងម៉ាក ភិចអាប់ ពណ៌សមួយគ្រឿង បានបុករះរថយន្តចំនួន ០២គ្រឿង និងម៉ូតូមួយគ្រឿងទៀត ហេតុការណ៍ខងាសលើបានកើតឡើងកាលពីវេលាម៉ោង៤ៈ០០ ទាបភ្លឺ ឈានចូលថ្ងៃទី 29 ខែកក្កដា ឆ្នាំ 2022 នៅតាមបណ្ដោយវិថីឯករាជ្យ ក្រុងព្រះសីហនុ បង្ឲ្យមានកការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយអន្តរាគមន៍។
ប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានឲ្យដឹងថា នៅពេលដែលពួកគាត់កំពុងឈរលេងនៅមុខផ្ទះក៏ស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿង បើកបរក្នុងទិសដៅពីលិចទៅកើត តាមបណ្ដោយវិថីឯករាជ្យ រួចក៏បានរេចង្កូតមកឆ្វេងបុកម៉ូតូមួយគ្រឿងនិងរថយន្តមួយគ្រឿងផ្សេងទៀត រួចបានរុញបន្តទៅបុករថយន្តមួយគ្រឿងផ្សេងទៀតដែលនៅក្បែរនោះ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលឲ្យមានអ្នករងរបួសក្នុងហេតុការនេះទេ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះនេះផងដែរ យោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ គឹម សុង នាយការិយា ល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវកសាងនីតិវិធី ឲ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន៕