ភ្នំពេញ ៖ បុរសជនជាតិបរទេសម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក ALPHARD បានជ្រុលទៅបុកគូទរថយន្តស៊េរីទំនើបមួយគ្រឿងទៀត យ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ ចំណែកភាគីម្ខាងទៀត មិនបានទាមទារសំណងនោះឡើយនិងបើកចេញទៅបាត់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើង កាលពីវេលាម៉ោង១២ ៈ៤០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២២ នៅត្រង់ចំណុចស្តុប ផ្លូវភ្លោះផ្សារថ្មី តាមបណ្ដោយផ្លូវព្រះនរោត្តម កែងនឹងផ្លូវ១៣០ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុចបានឲ្យដឹងថា នៅមុនកើតហេតុគេឃើញមានរថយន្តស៊េរីទំនើបមួយគ្រឿងមិនស្គាល់ម៉ាក ពណ៌ខ្មៅ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសទិសដៅពីជើងទៅត្បូង។ស្រាប់តែមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាកALPHARD ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BI-5970 បើកបរដោយ បុរសជនជាតិបរទេសម្នាក់សង្ស័យធ្វើដំណើរមកពីក្រោយជ្រុលបុកពេញទំហឹង បណ្ដាលឱ្យរថយន្ត ALHPARD រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយពេលកើតហេតុម្ចាស់រថយន្តបង្កបានធ្វើទំនាក់ទំនងរកសាច់ញាតិដើម្បីមកយករថយន្តត្រឡប់ទៅផ្ទះវិញ៕