
ក្រចេះ ៖ ប្រទះឃើញសពនារីបកប្រភាសាចចិនម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ ស្នាក់នៅរបស់បុគ្គលិកតែម្នាក់ឯង។
ហេតការខាងលើបង្កជាការភ្ញាក់ផ្អើលកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅត្រចំណុចបន្ទប់ស្នាក់របស់បុគ្គលិកក្រុមហ៊ុន ស៊ឹង យន្តគ័ងយិក ខូលអិលធីឌី រ៉ែមមាស អូរត្រួន ស្ថិតក្នុងភូមិអូត្រកួន ឃុំកក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
ប្រភពដដែលបានបន្តថា បន្ទាប់ពីកម្លាំងនគរបាលជំនាញកោសល្យវិច្ច័យ សហការជាមួយនិងគ្រូពេទ្យបាធ្វើការពិនិត្យសាកសពនិងពិនិត្យជុំវិញទីតាំងកន្លែងកើតហេតុយ៉ាងល្អិតល្អន់ ក្រោយមកទើបកំណត់បានថា ការស្លាប់របស់នារីរងគ្រោះខាងលើនេះ គឺពិតជាស្លាប់ដោយសារឧប្បត្តិវហេតុឆក់ខ្សែភ្លើងពិតប្រាកដមែន ពុំជាប់ពាក់ព័ន្ធនឹងករណីអ្វីផ្សេងនោះឡើយ។
បច្ចុប្បន្នសពនារីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចបានធ្វើកំណត់ហេតុ ហើយប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕