
ភ្នំពេញ ៖ មន្ត្រីយោធាម្នាក់ត្រូវរថយន្តដឹកទំនិញមួយគ្រឿងបុ.ក និងកិ.ន បណ្តាលឱ្យស្លា.ប់ភ្លាមៗនៅនឹងកន្លែងក់តហេតុ នៅខណៈពេលដែលជនរងគ្រោះជិះម៉ូតូមួយគ្រឿង ធ្វើដំណើរតាមផ្លូវ ។

ប្រភពពិសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះព្រីង សាមី ភេទប្រុស អាយុ៣៣ឆ្នាំ ជាមន្ត្រីយោធា ឋានន្តរសក្កិអនុសេនីយ៍ទោ មានទីលំនៅផ្ទះលេខ១៨៣ ផ្លូវលំ ភូមិភ្នៀត ឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១CU-៣៧០៧។ ចំណែករថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌៍ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ ២BK-១០៤៧ អ្នកបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរនោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងបានធ្វើដំណើរតាមផ្លូវបេតុង ក្នុងទិសដៅពីកើតទៅលិច បើកបរក្នុងល្បឿនលឿន នៅពេលមកដល់កន្លែងកើតហេតុក៏បានបត់ឆ្វេង បុ.ក និងកិ.នម៉ូតូមន្ត្រីយោធាដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យស្លា.ប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
តាមប្រភពព័ត៌មានអោយដឹងថា នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយមួយគ្រឿងរថយន្តបានបុ.ក និងកិ.នម៉ូតូជាប់ក្រោមរថយន្តអូសឡើងចិញ្ចើមផ្លូវទៅបុ.កផ្ទប់នឹងបង្គោលដែកមួយដើមទៀត ។ បន្ទាប់ពីបង្គគ្រោះថ្នាក់ខាងលើរួចអ្នកបើកបររថយន្តចាងលើបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកជនរងគ្រោះជាមន្ត្រីយោធាដេកស្លា.ប់នៅកន្លែង ។
ក្រោយពេលកើតហេតុ ស.ពជនរងគ្រោះត្រូវបាននគរបាលប្រគល់អោយក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូនិងរថយន្ត ត្រូវនគររបាលចរាចរណ៍ចុះទៅវាស់វែង រួចនាំយកទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីទុកដោះស្រាយនៅពេលក្រោយ ៕