
ការប្រកួតគណិតវិទ្យាក្រោមកម្មវិធី COPERNICUS OLYMPIAD មានបេក្ខជនមកពីប្រទេសចំនួន៩ចូលរួមប្រកួតប្រជែងរួមមាន៖ កម្ពុជា អាមេរិក ហ្វីលីពិន អង់ហ្កោឡា ប្រេស៊ីល ប៊ុលហ្គារី គីជីស្ថាន ឡាវ និងវៀតណាម។
ជាលទ្ធផលកុលបុត្រកម្ពុជាដែលបញ្ជូនទៅចូលរួមប្រកួត ៣៤រូប ទទួលបានមេដាយមាស ៣រូប ប្រាក់ ១១រូប និងសំរឹទ្ធ ១៦រូប។
អ្នកមេដាយមាសរួមមាន៖
១ ឈ្មោះ ទូច ម៉ូនីកា សិស្សថ្នាក់ទី១០ មកពីសាលារៀន Westgate International School,
២ ឈ្មោះ ជា សឺហ្វុង សិស្សថ្នាក់ទី៨ មកពីសាលារៀន AIS (American Intercon School)
និងទី៣ ឈ្មោះ រិទ្ធ នីវិសាលស្ណុ សិស្សថ្នាក់ទី១១ មកពីសាលារៀនវិទ្យាល័យ ឬស្សីកែវ។
យុវជនឈ្មោះ រិទ្ធ នីវិសាលស្ណុ ជាបេក្ខជនមេដាយមាស មានលំដាប់ពិន្ទុខ្ពស់ជាងគេ គឺ ៨៤ លើ១០០ យុវជន រិទ្ធ នីវិសាលស្ណុ ធ្លាប់ចូលរួមប្រកួតប្រជែងគណិតវិទ្យាក្នុងកម្មវិធីជាច្រើន ហើយគេទទួលបានមេដាយមាស ប្រាក់ និងសំរឹទ្ធរហូតដល់ទៅជាង ១០មេដាយ។
សូមជូនពរឱ្យពួកគេបន្តទទួលបានជោគជ័យលើការសិក្សា និងសាងសមិទ្ធផលសម្រាប់ខ្លួនឯង គ្រួសារ និងជាតិមាតុភូមិ។