សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្ថែមឈ្មោះមួយទៀតដល់ ស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) គឺ ស្ពាន« ភ្ជាប់និស្ស័យ» ខណៈដែលស្ពាននេះជាស្ពានភ្ជាប់និស្ស័យមិត្តភាពកម្ពុជា-ចិន , ភ្ជាប់និស្ស័យអ្នកខេត្តកំពង់ចាម និងអ្នកខេត្តត្បូងឃ្មុំ , អ្នកស្រុកស្ទឹងត្រង់ និងអ្នកស្រុកក្រូចឆ្មារ និងភ្ជាប់និស្ស័យរវាងសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ។