
បន្ទាយមានជ័័យ ៖ កម្លាងកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ឃាត់ខ្លួនក្រុមក្មេងស្ទាវចំនួន០៤នាក់ ពាក់ព័ន្ធនិងករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន នឹងកសាងសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៥ ខែកក្តដាឆ្នាំ ២០២២ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០៤នាក់ខាងលើនេះមានទី១ឈ្មោះ ឈុន ប៊ុនឈុំ ភេទប្រុស អាយុ២៤ឆ្នាំ (ជួញដូរនិងប្រើប្រាស់) ទី២ឈ្មោះភ័ណ ចាន់ណារ៉ា (ពៅ) ភេទប្រុស អាយុ២៤ឆ្នាំ (ជួញដូរនិងប្រើប្រាស់) ទី៣ឈ្មោះ លឿម បញ្ជារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ (ប្រើប្រាស់គ្រឿងញៀន) និងទី៤ឈ្មោះ ឈឿន ពិសិដ្ឋ ភេតប្រុស អាយុ១៧ឆ្នាំ។
ប្រភពពីលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ថា កាលពីថ្ងៃទី២៣ ខែកក្តដាឆ្នាំ ២០២២ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន លោកបានដឹកនាំកម្លាំងទៅដល់ទីតាំងនៅមុខវត្តកងវ៉ា ក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ព្រមទាំងឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ក្នុងនោះមានជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន០២នាក់ និង អ្នកប្រើប្រាស់ចំនួន០២នាក់។
ក្រោយឃាត់ខ្លួនជនសង្ស័យរួច លោកវសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា បានធ្វើការសួរនាំជនសង្ស័យខាងលើបានសារភាពថា ក្រុមខ្លួនមាន០២នាក់អ្នកជួញដូរផង និងប្រើប្រាស់ផង និង០២នាក់គ្រាន់តែប្រើប្រាស់គ្រឿងញៀនប៉ុណ្ណោះ។
បន្ទាប់មកសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនបន្តទៅកម្លាំងជំនាញអវុធហត្ថខេត្ត និងបញ្ជូនបន្តទៅសាលាដំបូងចាត់ការតាមនីតិវិធី៕